Price 3.50 $ តម្លៃ 14,000 រៀល |
បាយឆាគ្រឿងសមុទ្រ
គ្រឿងផ្សំ :
-បាយស
-សាច់ជ្រូក បង្គា មឹក ពងមាន់
-ការ៉ុត
- ពោត
-សណ្ដែកគួ
-ខាត់ណា
-ខ្ទឹមស ស្លឺកខ្ទឹម
វិធីធ្វើ :
ដាំបាយអោយស្រួយ យកបង្គា និង មឹក ដាក់អំបិលតិច លាងទឹកអោយស្អាត យកទៅបំពងបន្តិច កុំអោយឆ្អាបន្លែកាត់កង់ៗដូចក្នុងរូប
ដាក់ខ្ទះឆា អោយក្ដៅ បំពង់ខ្ទឹមស អោយឈ្ងុយ ដាក់គ្រឿងសមុទ្រ បន្ទាប់មកដាក់សាច់ជ្រូក ដាក់គ្រឿងទេស៖
ម្រេច ម្សៅស៊ុបខ្នរ ទឹកត្រី ស្ករស ចូលហើយឆាវាអោយចូលជាតិ វាយពងមាន់ ឆាចូលគ្នាអោយឆ្អិនបន្តិច
ដាក់បន្លែចូលឆា២,៣ ត្រឡប់ ដាក់បាយចូល ឆាបាយអោយសព្វ ដាក់ទឹកស៊ុបតិចចូល ឆាអោយស្ងួតតិច
ដាក់ស្លឹកខ្ទឹមចូលជាការស្រេច ៕